សូមស្វាគមន៏លោកអ្នកមកកាន់​​ ANGLE HOTEL AND RESORT.....

ការផ្ដល់ជូនពិសេស

ព្រះរាជាណាចក្រកម្ពុជា

ប្រាសាទ​បាយ័ន

        ប្រាសាទបាយ័នស្ថិត​នៅ​ចំ​កណ្តាល​នៃ​ក្រុង​អង្គរ​ធំ។ ប្រាសាទ​នេះ​ក​សាង​នៅ​ចុង​គ្រិស្តសតវត្សរ៍​ទី ១២ និង​ដើម​គ្រិស្តសតវត្សរ៍​ទី ១៣​ ដោយ​​ព្រះ​បាទ​ជយវរ្ម័ន ទី ៧។ ប្រាសាទ​នេះ​មាន តួ​ប៉ម​នីមួយៗ មាន​មុខ​បួន ដែល​មាន​កំពូល ៤៩ និង​កំពូល​ក្លោង​ទ្វារ​ចូល ៥ ទៀត សរុប​ទាំង​អស់ ៥៤ កំពូល ដែល​តំណាង​ឲ្យ​ខេត្ត​ក្រុង​ខ្មែរ ទាំង ៥៤ នៅ​សម័យ​កាល​នោះ។ មាន​អ្នក​ប្រាជ្ញ​មួយ​ចំនួន​ បាន​គិត​ថា មុខ​ទាំង ៤ នោះ​តំណាង​ឲ្យ​ព្រះ​ពោធិសត្វ​លោកេស្វរៈ អ្នក​ខ្លះ​ទៀត​ គិត​ថា ជា​រូប​តំណាង​ព្រះ​បាទ​ជយវរ្ម័ន ទី ៧។ ប្រាសាទ​បាយ័ន​មាន​ប្លង់​បី​ជាន់។ ជាន់​ទី​ ១ និង​ទី ២ មាន​ថែវ​ដែល​មាន​ចុម្លាក់​ដ៏​ល្អ។ ប្រាង្គ​នៅ​កណ្តាល ១៦ និង​ស្ថិត​នៅ​ជាន់​ទី ៣ មាន​រាង​កាកបាទ។ សំណង់​ប្រាសាទ​បាយ័ន​មាន​លក្ខណៈ​ស្មុគ​ស្មាញ ទាំង​ថែវ ផ្លូវ​ដើរ និង​ជណ្តើរ។ ក្រៅ​ពី​ទឹក​មុខ​ញញឹម​នៃ​រូប​បាយ័ន ប្រាសាទ​នេះ​មាន​ចម្លាក់​ដ៏​ល្អ​ប្រណីត​ ដែល​រៀប​រាប់​ពី​រឿង​ទេវកថា​នៅ​ថែវ​ខាង​ក្នុង និង​ខាង​ក្រៅ​ រៀប​រាប់​ពី​ជីវភាព​រស់​នៅ​របស់​ប្រជាជន​នៅ​សម័យ​អង្គរ មាន​ទាំង​ផ្សារ ការ​នេសាទ ពិធី​បុណ្យ ល្បែង​ប្រដាល់ ជល់​មាន់ ។ល។ និង​ថែម​ទាំង​មាន​ការ​រៀប​រាប់​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្តចម្បាំង និង​ព្យុហយាត្រា​ ជា​ដើម។ ចម្លាក់​នោះឆ្លាក់​បាន​ជ្រៅ​ជា​ងនៅ ប្រាសាទ​អង្គរ​វត្ត តែ​មាន​លក្ខណៈ​សាមញ្ញ។ ទិដ្ឋភាព​នៃ​ចម្លាក់ បង្ហាញ​ដោយ​ផ្ទាំង​តាម​ជួរ ពីរ​ឬ​បី​ជួរ[១]។

ប្រាសាទ​ភ្នំ​មួយ​នេះ​មាន​ទី​តាំង​នៅ​កណ្តាល​ទីក្រុង​អង្គរធំ​ ហើយ​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ ព្រះបាទជ័យវរ្ម័នទី៧​ដែល​សាង​សង់​ប្រកប​ទៅ​ដោយ​ក្បាច់​រំលេច​ឡើង​ជា​រាង​សាជី​ជ្រុង​​ មាន​ផ្លូវ​ចូល​ពី​ខាង​កើត​ និង​មា​ន​ចំនួន៣ជាន់​ទៀត​ផង។​ ចេតិយ​ធំ​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​តួ​ប្រាសាទ​ទាំង​មូល​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​កំពូល​ប្រាសាទ​តូចៗ​ចំនួន​ ៥៤​ប្រាសាទ​ ដែល​មាន​មុខ​ធំៗ​តំនាងអោយ​មុខ​របស់​ លោកេស្វរៈ តែ​រូប​ចំលាក់​ទាំង​អស់​នោះ​មាន​លក្ខណៈ​ពិសេស​ដូច​ទៅ​នឹង​មុខ​របស់​ព្រះបាទជ័យវរ្ម័នទី៧ ដែរ។ រូប​ចំលាក់​ទាំង​អស់​បែរ​មុខ​ទៅ​គ្រប់​ទិស​ធំៗ​ទាំង​បួ​ន ទោះ​បី​ជា​អ្នក​ស្ថិត​នៅ​កន្លែង​ណា​នៃ​តួ​ប្រាសាទ​ក៏​ដោយ​ ក៏​អ្នក​ស្ថិត​នៅ​ក្រោម​ក្រសែ​ភ្នែក​ និង​ទឹក​មុខ​ញញឹម​ប៉ប្រឹម​មិន​ចេះ​រីង​ស្ងួត​របស់​អ្នក​ទាំង​នោះ​ដែរ។ ព្រះបាទជ័យវរ្ម័នទី៧​គឺ​ផ្ទុយ​ពី​បុព្វការី​ជន​របស់​ព្រះ​អង្គ​ ដែល​គោរព​អាទិទេព​នៃ​សាសនា​ហិណ្ឌូ គឺ​ព្រះ​សេវៈ និង​ព្រះ​វិស្ណុ។​ ព្រះ​អង្គ​បាន​ជ្រើស​យក​ពុទ្ធ​សាសនា​មហាយាន​ធ្វើ​ជា​សាសនា​របស់​ព្រះ​នគរ។ ប្រាសាទបាយ័ន​មាន​ទីតាំង​នៅ​ដាច់​ចេញ​ពី​ប្រាសាទ​នានា​​នៃ​បរិវេណ​អង្គរ។


Online Reservation

ប្រតិទិន

Angel Hotel ផ្លូវលេខ. 6, សង្កាត់ ទឹកល្អក់៣, ខ័ណ្ឌទួលគោក, ភ្នំពេញ កម្ពុជា
ទូរស័ព្ទ: +855 069 666 707 / +855 097 505 2828FAX :E-mail: voeun.ratha@gamil.com

រក្សាសិទ្ធិ © ២០១៤ ដោយ​ វឿនរដ្ឋា​
កែសម្រួលដោយ សួ​ លីឡាយ នៅខែ ធ្នូ​ ឆ្នាំ២០២០